Journals

  • ទស្សនាវដ្តីកសិកម្មកម្ពុជា

    ទស្សនាវដ្តីកម្ពុជាកសិកម្ម (CJA)

    ទស្សនាវដ្តីកម្ពុជាកសិកម្ម (CJA) គឺជាទស្សនាវដ្តីវិទ្យាសាស្ត្រកសិកម្មឈានមុខគេនៅក្នុងប្រទេសកម្ពុជា វាត្រូវបានបោះពុម្ពផ្សាយដោយសមាគមកសិកម្មកម្ពុជា (CAA) ទស្សនាវដ្តីនេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៧ ហើយត្រូវបានដំណើរការដោយសមាគមកសិកម្មកម្ពុជា (CAS) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ក្រុម អ្នកស្រាវជ្រាវកសិកម្មកម្ពុជាឈានមុខគេមួយក្រុមបានជួបប្រជុំគ្នា និងបានធ្វើការសម្រេចចិត្តក្នុងការបង្រួបបង្រួមទស្សនាវដ្តីកសិកម្ម និងការអភិវឌ្ឍន៍ជនបទ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាមួយ CJA នេះ ហើយបានប្តូរឈ្មោះរបស់វាទៅជាទស្សនាវដ្តីកម្ពុជាកសិកម្ម គោលបំណងចម្បងរបស់ CJA គឺផ្តល់វេទិកាសម្រាប់អ្នកវិទ្យាសាស្ត្រកសិកម្ម ដើម្បីទំនាក់ទំនង និងចែករំលែកលទ្ធផលស្រាវជ្រាវរបស់ពួកគេ ព្រមទាំងបង្កើតបណ្តាញស្រាវជ្រាវកសិកម្មនៅក្នុងប្រទេស និងក្នុងតំបន់ ។ 

    ទស្សនាវដ្តីនេះទទួលយកការបោះពុម្ពផ្សាយទាំងវិទ្យាសាស្ត្រមូលដ្ឋាន និងវិទ្យាសាស្ត្រអនុវត្តន៍ នៅក្នុងវិស័យដូចខាងក្រោម

    • កសិកម្ម 

    • ជលផល និងវារីវប្បកម្ម

    • វិទ្យាសាស្រ្តព្រៃឈើ

    • បរិស្ថាន 

    • សេដ្អកិច្ចកសិកម្ម និង វឌ្ឍន៍ជនបទ 

    • គោលនយោបាយ 

    • ការអភិវឌ្ឍសហគមន៍

    • ការប្រែប្រួលអាកាសធាតុ និង

    • វិស័យពាក់ព័ន្ធផ្សេងទៀត